សូរ៉ា 22 · ជូស 17
Al-Hajj · 22:9
ثَانِيَ عِطْفِهِ لِيُضِلَّ عَنْ سَبِيلِ اللَّهِ ۖ لَهُ فِي الدُّنْيَا خِزْيٌ ۖ وَنُذِيقُهُ يَوْمَ الْقِيَامَةِ عَذَابَ الْحَرِيقِ
ដោយអ្នកនោះបែរចេញ(ពីការពិត)ទាំងក្រអឺតក្រទមដើម្បី ពង្វក់(អ្នកដទៃ)ឱ្យវងេ្វងពីមាគ៌ារបស់អល់ឡោះ។ គេនឹងមានការ អាម៉ាស់ក្នុងលោកិយនេះ។ ហើយយើងនឹងឱ្យគេភ្លក្សទារុណកម្មនៃ ភ្លើងនរកដែលឆាបឆេះនៅថ្ងៃបរលោក។
តាហ្វសៀរ
គេបង្វិលករបស់គេ(ចេញពីការពិត)ដោយភាពក្រអឺតក្រទមដើម្បីបង្វែរមនុស្សពីការមានជំនឿ និងការចូលសាសនាអល់ឡោះ(សាសនាឥស្លាម)។ សម្រាប់ជនដែលមានលក្ខណៈបែបនេះ គឺគេនឹងទទួលបាននូវភាពអាម៉ាសនៅក្នុងលោកិយនេះដោយទណ្ឌកម្មនឹងកើតឡើងចំពោះគេ ហើយយើងនឹងឲ្យគេភ្លក្សទណ្ឌកម្មនៃភ្លើងនរកដែលឆាបឆេះនៅថ្ងែបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល