សូរ៉ា 22 · ជូស 17
Al-Hajj · 22:8
وَمِنَ النَّاسِ مَنْ يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُنِيرٍ
ហើយក្នុងចំណោមមនុស្សលោក មានអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹងនិងគ្មានការចង្អុលបង្ហាញ ហើយនិងគ្មានគម្ពីរណាមួយដែលបំភ្លឺច្បាស់លាស់ឡើយ។
តាហ្វសៀរ
ហើយក្នុងចំណោមពួកប្រឆាំង គឺមានអ្នកដែលឈ្លោះប្រកែកគ្នាក្នុងបញ្ហាពាក់ព័ន្ធនឹងភាពជាម្ចាស់តែមួយគត់របស់អល់ឡោះដោយគ្មានចំណេះដឹងអំពីពួកគេដែលនាំពួកគេទៅកាន់សេចក្តីពិត និងមិនតាមអ្នកដែលចង្អុលបង្ហាញដែលចង្អុលបង្ហាញពួកគេទៅលើវា ហើយនិងគ្មានគម្ពីរណាមួយដែលបញ្ចុះមកពីអល់ឡោះជាម្ចាស់ដែលចង្អុលបង្ហាញពួកគេទៅកាន់វានោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល