សូរ៉ា 22 · ជូស 17

Al-Hajj · 22:77

يَا أَيُّهَا الَّذِينَ آمَنُوا ارْكَعُوا وَاسْجُدُوا وَاعْبُدُوا رَبَّكُمْ وَافْعَلُوا الْخَيْرَ لَعَلَّكُمْ تُفْلِحُونَ ۩

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នករូកុនិងស៊ូជូត ហើយ និងគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកសាង អំពើល្អដើម្បីឱ្យពួកអ្នកនឹងទទួលបានជោគជ័យ(នៅថ្ងៃបរលោក)។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តនូវអ្វីដែលគេបានបង្គាប់ប្រើចំពោះពួកគេ! ចូរពួកអ្នកឱនរូកុ និងក្រាបស៊ូជោតនៅក្នុងការសឡាតរបស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយចូរពួកអ្នកសាងនូវអំពើល្អ ដូចជាការបរិច្ចាគទាន និងការភ្ជាប់ចំណងសាច់សាលោហិតជាដើម សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យតាមអ្វីដែលពួកអ្នកប្រាថ្នា និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់