សូរ៉ា 22 · ជូស 17

Al-Hajj · 22:76

يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ

ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃ បរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយកិច្ចការទាំងអស់នឹងត្រូវវិលត្រឡប់ទៅចំពោះអល់ឡោះវិញ។

តាហ្វសៀរ

ហើយទ្រង់ដឹងនូវអ្វីដែលកើតឡើងចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ដែលជាម៉ាឡាអ៊ីកាត់ និងមនុស្សលោកនោះ ទាំងមុនពេលដែលទ្រង់បង្កើតពួកគេ និងក្រោយពីការស្លាប់របស់ពួកគេ។ ហើយកិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់នៅថ្ងៃបរលោក ខណៈដែលទ្រង់នឹងពង្រស់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងចំពោះពួកគេលើទង្វើទាំងឡាយដែលពួកគេធ្លាប់បានសាងកន្លងមក(នៅក្នុងលោកិយ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់