សូរ៉ា 22 · ជូស 17
Al-Hajj · 22:72
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ تَعْرِفُ فِي وُجُوهِ الَّذِينَ كَفَرُوا الْمُنْكَرَ ۖ يَكَادُونَ يَسْطُونَ بِالَّذِينَ يَتْلُونَ عَلَيْهِمْ آيَاتِنَا ۗ قُلْ أَفَأُنَبِّئُكُمْ بِشَرٍّ مِنْ ذَٰلِكُمُ ۗ النَّارُ وَعَدَهَا اللَّهُ الَّذِينَ كَفَرُوا ۖ وَبِئْسَ الْمَصِيرُ
ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ អ្នកអាចសងេ្កតឃើញការខឹងសម្បានៅ លើទឹកមុខរបស់ពួកដែលបានប្រឆាំង ដោយពួកគេស្ទើរតែហក់ទៅ វាយប្រហារបណ្ដាអ្នកដែលកំពុងសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួក គេស្ដាប់នោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួក អ្នកនូវអ្វីដែលអាក្រក់ជាងនេះទៅទៀតទេ? នោះគឺភ្លើងនរកដែល អល់ឡោះបានសន្យាវាចំពោះពួកដែលបានប្រឆាំង ហើយជាកន្លែង វិលត្រឡប់ដ៏អាក្រក់បំផុត។
តាហ្វសៀរ
ហើយនៅពេលដែលអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងនៅក្នុងគម្ពីរគួរអានដ៏ច្បាស់លាស់ឲ្យពួកគេស្តាប់នោះ អ្នកអាចសង្កេតឃើញទឹកមុខរបស់ពួកដែលប្រឆាំងនឹងអល់ឡោះ គឺមិនពេញចិត្តនឹងវា(វាក្យខណ្ឌគួរអាន) ដោយការធ្វើមុខក្រញ៉ូវនៅពេលដែលពួកគេស្តាប់វា(គម្ពីរគួរអាន)។ ដោយសារការខឹងសម្បាខ្លាំងពេក ពួកគេស្ទើរតែហក់ទៅវាយប្រហារអ្នកដែលសូត្រវាក្យខណ្ឌរបស់យើងឲ្យពួកគេស្តាប់នោះទៅហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថា តើចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីអ្វីដែលអាក្រក់ជាងការខឹងសម្បា និងការធ្វើមុខក្រញ៉ូវរបស់ពួកអ្នកឬទេ? នោះគឺភ្លើងនរកដែលអល់ឡោះជាម្ចាស់បានសន្យាចំពោះពួកប្រឆាំង ថាទ្រង់នឹងបញ្ចូលពួកគេទៅក្នុងវា ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតដែលពួកគេវិលត្រឡប់ទៅកាន់វា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល