សូរ៉ា 22 · ជូស 17

Al-Hajj · 22:71

وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَمَا لَيْسَ لَهُمْ بِهِ عِلْمٌ ۗ وَمَا لِلظَّالِمِينَ مِنْ نَصِيرٍ

តែពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះនូវអ្វីដែលទ្រង់ មិនបានបញ្ចុះភស្ដុតាងណាមួយនឹងវា និងអ្វីដែលពួកគេគ្មានចំណេះ ដឹងនឹងវា ហើយពួកដែលបំពានគ្មានអ្នកជួយឡើយ។

តាហ្វសៀរ

ហើយពួកមុស្ហរីគីនបានគោរពសក្ការៈរូបបដិមានានាក្រៅពីអល់ឡោះដែលទ្រង់មិនបានបញ្ចុះនូវភស្តុតាងណាមួយដែលបញ្ជាក់ទៅលើ(ភាពត្រឹមត្រូវនៃ)ការគោរពសក្ការៈចំពោះវា(រូបបដិមា)នៅក្នុងបណ្តាគម្ពីរទាំងឡាយរបស់ទ្រង់សោះឡើយ ហើយពួកគេក៏គ្មានភស្តុតាងនៃចំណេះដឹងក្នុងការធ្វើដូច្នោះនោះដែរ។ តាមពិត មូលដ្ឋានរបស់ពួកគេនោះ គឺផ្នែកលើការគោរពតាមជីដូនជីតារបស់ពួកគេដោយងងឹតងងុលប៉ុណ្ណោះ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយណាដែលអាចជួយការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះដែលនឹងធ្លាក់លើពួកគេនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់