សូរ៉ា 22 · ជូស 17

Al-Hajj · 22:5

يَا أَيُّهَا النَّاسُ إِنْ كُنْتُمْ فِي رَيْبٍ مِنَ الْبَعْثِ فَإِنَّا خَلَقْنَاكُمْ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ مِنْ مُضْغَةٍ مُخَلَّقَةٍ وَغَيْرِ مُخَلَّقَةٍ لِنُبَيِّنَ لَكُمْ ۚ وَنُقِرُّ فِي الْأَرْحَامِ مَا نَشَاءُ إِلَىٰ أَجَلٍ مُسَمًّى ثُمَّ نُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوا أَشُدَّكُمْ ۖ وَمِنْكُمْ مَنْ يُتَوَفَّىٰ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْلَا يَعْلَمَ مِنْ بَعْدِ عِلْمٍ شَيْئًا ۚ وَتَرَى الْأَرْضَ هَامِدَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ وَأَنْبَتَتْ مِنْ كُلِّ زَوْجٍ بَهِيجٍ

ឱមនុស្សលោក. ប្រសិនបើពួកអ្នកមានការសង្ស័យចំពោះ ថ្ងៃដែលគេធ្វើឱ្យមនុស្សរស់ឡើងវិញនោះ (ចូរអ្នកពិចារណាចុះថា) ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកក្លាយជាដុំឈាម បន្ទាប់មកទៀតក្លាយជាដុំសាច់ដែលមាន រូបរាងពេញលក្ខណៈ និងខ្លះមិនពេញលក្ខណៈ(រលូត)។ ទាំងនេះគឺ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នក(ពីសមត្ថភាពរបស់យើង និងការ កកើតរបស់ពួកអ្នក)។ ហើយយើងតម្កល់វានៅក្នុងស្បូននូវអ្វីដែល យើងមានចេតនារហូតដល់ពេលកំណត់។ បន្ទាប់មកយើងបពោ្ចញ ពួកអ្នកមកជាទារក។ បន្ទាប់មកទៀតធ្វើឱ្យពួកអ្នកលូតលាស់ធំ ពេញវ័យ។ ហើយក្នុងចំណោមពួកអ្នកមានអ្នកត្រូវគេកំណត់ឱ្យស្លាប់ ទៅវិញ(អាយុខ្លី)។ ហើយក្នុងចំណោមពួកអ្នកក៏មានអ្នកដែលត្រូវ គេទុកឱ្យមានអាយុច្រើន ចាស់ជរា រហូតដល់គេមិនដឹងអ្វីសោះ ក្រោយពីគេបានដឹងរួចដែរ។ ហើយអ្នកនឹងបានឃើញដីហួតហែង (គ្មានអ្វីដុះ)។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏បានកម្រើក(មានជីវិត)និងរីកឡើងវិញ ហើយវាក៏បានធ្វើឱ្យដុះ ចេញនូវរុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។

តាហ្វសៀរ

ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះសមត្ថភាពរបស់យើង(អល់ឡោះ)ក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញបន្ទាប់ពីស្លាប់នោះ ចូរពួកអ្នកពិចារណាមើលនៅក្នុងការបង្កើតពួកអ្នក។ ពិតប្រាកដណាស់ យើងបានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំ អំពីដី។ ក្រោយមក យើងបានបង្កើតកូនចៅរបស់គេពីទឹកកាមដែលបាញ់ចេញពី(ប្រដាប់ភេទ)បុរសចូលទៅក្នុងស្បូនស្ត្រី។ ក្រោយមកទៀត ទឹកកាមនោះបានក្លាយទៅជាដុំឈាមដែលមិនទាន់មានជីវិតនៅឡើយ។ ក្រោយមក ដុំឈាមដែលគ្មានជីវិតនោះ បានក្លាយទៅជាដុំសាច់ដែលមានលក្ខណៈស្រដៀងនឹងដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត ដុំសាច់នោះ ក៏បានប្រែក្លាយទៅជាម៉ាខ្លូកមួយដែលមានលក្ខណៈពេញលេញដោយស្ថិតនៅក្នុងស្បួននោះរហូតដល់ពេលដែលត្រូវប្រសូតមក(ជាមនុស្ស)ដែលមានជីវិត ឬក៏(ដុំសាច់នោះនឹង)ក្លាយទៅជាម៉ាខ្លូកដែលមានលក្ខណៈមិនពេញលេញដោយវាត្រូវរលូតនៅក្នុងស្បូននោះ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នកចំពោះសមត្ថភាពរបស់យើងតាមរយៈការបង្កើតពួកអ្នកជាដំណាក់កាលៗ។ ហើយយើងធ្វើឲ្យគភ៌នោះលូតលាស់នៅក្នុងស្បូនតាមអ្វីដែលយើងមានចេតនា រហូតដល់ពេលដែលត្រូវប្រសូតចេញមកនៅក្នុងពេលកំណត់មួយ ពោលគឺរយៈពេលប្រាំបួនខែ។ បន្ទាប់មក យើងបានបញ្ចេញពួកអ្នកពីផ្ទៃម្តាយរបស់ពួកអ្នកជាទារក។ ក្រោយមកទៀត ពួកអ្នកក៏បានធំពេញវ័យ មានកម្លាំងមាំមួន និងមានប្រាជ្ញាស្មារតីពេញលេញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់ទៅវិញមុនពេលពេញវ័យ ហើយមានអ្នកខ្លះទៀត អាចរស់នៅរហូតដល់វ័យចាស់ជរា ខណៈដែលកម្លាំង និងប្រាជ្ញាស្មារតីរបស់គេចុះខ្សោយ រហូតដល់ស្ថានភាពមួយដែលអាក្រក់ជាងស្ថានភាពកូនក្មេងទៅទៀត ដោយគេមិនដឹងអ្វីសោះនូវអ្វីដែលគេធ្លាប់បានដឹងវាពីមុន(វង្វេងវង្វាន់)។ ហើយអ្នកបានឃើញដីដែលស្ងួតហួតហែង គ្មានរុក្ខជាតិសោះ តែនៅពេលដែលយើងបញ្ចុះទឹកភ្លៀងទៅលើវារួចមក វាក៏បានកម្រើក និងរីកឡើងវិញ ដោយសារតែមានរុក្ខជាតិដុះចេញមក ហើយវាបានបញ្ចេញនូវរាល់រុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់