សូរ៉ា 22 · ជូស 17

Al-Hajj · 22:4

كُتِبَ عَلَيْهِ أَنَّهُ مَنْ تَوَلَّاهُ فَأَنَّهُ يُضِلُّهُ وَيَهْدِيهِ إِلَىٰ عَذَابِ السَّعِيرِ

គេ(អល់ឡោះ)បានចារទៅលើវា(ស្ហៃតន)រួចជាសេ្រច ហើយថាៈ ពិតប្រាកដណាស់ អ្នកណាហើយតាមវា វាពិតជាធ្វើឱ្យ អ្នកនោះវងេ្វង និងបង្ហាញផ្លូវគេទៅកាន់ទារុណកម្មនៃភ្លើងនរកជា មិនខាន។

តាហ្វសៀរ

គេបានចារទៅលើពួកដែលរឹងរូស(ប្រឆាំងនឹងម្ចាស់របស់ពួកគេ)ក្នុងចំណោមពួកស្ហៃតនមនុស្ស និងពួកជិនថាៈ ជនណាហើយដែលដើរតាមវា និងជឿជាក់ចំពោះវានោះ ពិតប្រាកដណាស់ វានឹងធ្វើឲ្យរូបគេវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ហើយនាំរូបគេទៅរកទណ្ឌកម្មនៃភ្លើងនរកជាមិនខាន តាមរយៈការដឹកនាំរូបគេទៅរកការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់