សូរ៉ា 22 · ជូស 17
Al-Hajj · 22:42
وَإِنْ يُكَذِّبُوكَ فَقَدْ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَثَمُودُ
តែប្រសិនបើពួកគេបដិសេធនឹងអ្នក(មូហាំម៉ាត់)វិញនោះ ជាការពិតណាស់ ក្រុមរបស់នួហ និងក្រុមអាដ ហើយនិងក្រុម សាមូដក៏បានបដិសេធមុនពួកគេដែរ។
តាហ្វសៀរ
តែប្រសិនបើក្រុមរបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បដិសេធនឹងអ្នកវិញនោះ ចូរអ្នកអត់ធ្មត់ចុះ ពីព្រោះអ្នកមិនមែនជាមនុស្សដំបូងគេក្នុងចំណោមបណ្តាអ្នកនាំសារដែលត្រូវបានក្រុមរបស់គេបដិសេធនោះទេ។ ជាការពិតណាស់ មានក្រុមដែលបដិសេធមុនក្រុមរបស់អ្នកទៅទៀត ដូចជាក្រុមរបស់ព្យាការីនួហបានបដិសេធនឹងព្យាការីនួហ ក្រុមអាទបានបដិសេធនឹងព្យាការីហ៊ូទ និងក្រុមសាមូទបានបដិសេធនឹងព្យាការីសឡេះជាដើម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល