សូរ៉ា 22 · ជូស 17
Al-Hajj · 22:41
الَّذِينَ إِنْ مَكَّنَّاهُمْ فِي الْأَرْضِ أَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ وَأَمَرُوا بِالْمَعْرُوفِ وَنَهَوْا عَنِ الْمُنْكَرِ ۗ وَلِلَّهِ عَاقِبَةُ الْأُمُورِ
គឺបណ្ដាអ្នក(ដែលយើងបានសន្យាថាជួយពួកគេ) ប្រសិន បើយើងបានផ្ដល់សិទ្ធិអំណាចឱ្យពួកគេនៅលើផែនដីនេះ ពួកគេបាន ប្រតិបត្ដិសឡាត និងបានបរិច្ចាគហ្សាកាត់ ព្រមទាំងបានប្រើគ្នាឱ្យ ធ្វើប្រការល្អ និងបានហាមឃាត់គ្នាអំពីប្រការអាក្រក់ ហើយលទ្ធផលចុងក្រោយនៃកិច្ចការទាំងអស់គឺវិលត្រឡប់ទៅរកអល់ឡោះ វិញ។
តាហ្វសៀរ
បណ្តាអ្នកដែលត្រូវបានគេសន្យាថានឹងជួយនោះ ពួកគេគឺបណ្តាអ្នកដែលប្រសិនបើយើងផ្តល់អំណាចឲ្យពួកគេនៅលើផែនដីនេះដោយការជួយឲ្យពួកគេយកឈ្នះលើសត្រូវនោះ ពួកគេនឹងប្រតិបត្តិសឡាតយ៉ាងពេញលេញ ហើយពួកគេនឹងបរិច្ចាគហ្សកាត់ទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងប្រើគ្នាឲ្យអនុវត្តនូវបទបញ្ជាទាំងឡាយដែលច្បាប់បង្គាប់ប្រើ និងហាមឃាត់គ្នាពីប្រការទាំងឡាយដែលច្បាប់បានហាមឃាត់។ ហើយកិច្ចការនៃការផ្តល់ផលបុណ្យ និងដាក់ទណ្ឌកម្មចំពោះពួកគេនោះ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល