សូរ៉ា 22 · ជូស 17

Al-Hajj · 22:2

يَوْمَ تَرَوْنَهَا تَذْهَلُ كُلُّ مُرْضِعَةٍ عَمَّا أَرْضَعَتْ وَتَضَعُ كُلُّ ذَاتِ حَمْلٍ حَمْلَهَا وَتَرَى النَّاسَ سُكَارَىٰ وَمَا هُمْ بِسُكَارَىٰ وَلَٰكِنَّ عَذَابَ اللَّهِ شَدِيدٌ

ថ្ងៃនោះ ពួកអ្នកនឹងឃើញព្រឹត្ដិការណ៍ថ្ងៃបរលោករាល់ៗស្ដ្រី ដែលបំបៅកូនគឺភេ្លចភ្លាំងស្មារតីពីកូនដែលគេបំបៅ ហើយរាល់ៗស្ដ្រី ដែលមានផ្ទៃពោះវិញ គឺរលូតកូនរបស់គេ(ដោយក្ដីរន្ធត់)។ ហើយ អ្នក(មូហាំម៉ាត់)នឹងឃើញមនុស្សទាំងអស់(វងេ្វងវង្វាន់)ដូចជា ស្រវឹង ខណៈដែលពួកគេមិនមែនស្រវឹងឡើយ ក៏ប៉ុន្ដែទារុណកម្ម របស់អល់ឡោះ(នៅថ្ងៃនោះ)គឺខ្លាំងក្លាបំផុត។

តាហ្វសៀរ

នៅថ្ងៃដែលពួកអ្នកនឹងបានឃើញថា រាល់ស្ត្រីដែលបំបៅកូនទាំងអស់ នឹងភ្លេចភ្លាំងស្មារតីពីកូនដែលគេនៅបំបៅ។ ចំណែកឯរាល់ស្ត្រីដែលមានផ្ទៃពោះវិញ កូនក្នុងផ្ទៃនឹងត្រូវរលូតដោយសារតែការភ័យខ្លាចដ៏ក្រៃលែង។ ហើយអ្នកនឹងឃើញមនុស្សលោកទាំងអស់បាត់បង់ស្មារតីរបស់ពួកគេប្រៀបបាននឹងមនុស្សស្រវឹង ដោយសារតែភាពរន្ធត់ញាប់ញ័រនាពេលនោះ។ តែពួកគេមិនមែនស្រវឹងដោយសារតែការផឹកគ្រឿងស្រវឹងនោះទេ ក៏ប៉ុន្តែទណ្ឌកម្មរបស់អល់ឡោះគឺខ្លាំងក្លាបំផុត ដែលជាហេតុធ្វើឲ្យពួកគេបាត់បង់នូវស្មារតីរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់