សូរ៉ា 22 · ជូស 17
Al-Hajj · 22:1
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ ۚ إِنَّ زَلْزَلَةَ السَّاعَةِ شَيْءٌ عَظِيمٌ
ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួក អ្នក។ ពិតប្រាកដណាស់ ការរញ្ជួយផែនដីនៃថ្ងៃបរលោកគឺជា ព្រឹត្ដិការណ៍មួយដ៏ធំធេង។
តាហ្វសៀរ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់ដាក់បទបញ្ជាដល់ពួកអ្នក និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នក។ ជាការពិតណាស់ អ្វីដែលបានកើតឡើងនាថ្ងៃបរលោក ដូចជាការញ័ររញ្ជួយផែនដីជាដើមនោះ គឺស្ថិតក្នុងចំណោមភាពរន្ធត់តក់ស្លុតដ៏ធំធេងដែលចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះ ដោយការសាងនូវទង្វើទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល