សូរ៉ា 21 · ជូស 17

Al-Anbiya · 21:9

ثُمَّ صَدَقْنَاهُمُ الْوَعْدَ فَأَنْجَيْنَاهُمْ وَمَنْ نَشَاءُ وَأَهْلَكْنَا الْمُسْرِفِينَ

បន្ទាប់មក យើងបានបំពេញកិច្ចសន្យាចំពោះពួកគេ(អ្នក នាំសារ) ហើយយើងបានសង្គ្រោះពួកគេនិងអ្នកណាដែលយើង មានចេតនា តែយើងក៏បានបំផ្លាញពួកដែលបំពានដែរ។

តាហ្វសៀរ

ក្រោយមក យើងបានធ្វើឲ្យអ្វីដែលយើងបានសន្យាចំពោះបណ្តាអ្នកនាំសាររបស់យើងក្លាយជាការពិត ដោយយើងបានសង្គ្រោះពួកគេ ហើយនិងអ្នកដែលយើងមានចេតនាក្នុងចំណោមបណ្តាអ្នកដែលមានជំនឿអំពីភាពវិនាសកម្ម។ ហើយយើងបានបំផ្លាញពួកដែលបំពានព្រំដែនដោយការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ ហើយនិងប្រព្រឹត្តល្មើសរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់