សូរ៉ា 21 · ជូស 17
Al-Anbiya · 21:10
لَقَدْ أَنْزَلْنَا إِلَيْكُمْ كِتَابًا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ
ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរមួយ(គម្ពីរគួរអាន) ឱ្យពួកអ្នក ដែលនៅក្នុងនោះមានការក្រើនរំលឹកចំពោះពួកអ្នក។ តើពួកអ្នកមិនគិតពិចារណាទេឬ?
តាហ្វសៀរ
ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរគួរអានទៅកាន់ពួកអ្នក ដែលមាននៅក្នុងវានោះ គឺភាពខ្ពង់ខ្ពស់និងភាពថ្លៃថ្នូររបស់ពួកអ្នក ប្រសិនបើពួកអ្នកមានជំនឿនឹងវា ហើយអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា។ តើពួកអ្នកមិនចេះគិតពិចារណាចំពោះរឿងនេះ ហើយរួសរាន់ទៅកាន់ការមានជំនឿចំពោះវា និងអនុវត្តនូវអ្វីដែលមានផ្ទុកនៅក្នុងវាទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល