សូរ៉ា 21 · ជូស 17
Al-Anbiya · 21:80
وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَكُمْ لِتُحْصِنَكُمْ مِنْ بَأْسِكُمْ ۖ فَهَلْ أَنْتُمْ شَاكِرُونَ
ហើយយើងបានបង្រៀនគេ(ដាវូដ)ឱ្យចេះធ្វើអាវក្រោះ សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកក្នុងការធ្វើសង្គ្រាមរបស់ ពួកអ្នក។ តើពួកអ្នកដឹងគុណឬទេ?
តាហ្វសៀរ
ហើយយើងបានបង្រៀនព្យាការីហ្ទាវូទឲ្យចេះធ្វើអាវក្រោះដើម្បីការពារពីការកាប់សម្លាប់ដោយអាវុធទៅលើខ្លួនប្រាណរបស់ពួកអ្នក តែយើងមិនបានបង្រៀនព្យាការីស៊ូឡៃម៉ាន(ឲ្យចេះធ្វើអាវក្រោះ)នោះទេ។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណចំពោះឧបការគុណដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានដល់ពួកអ្នកនេះដែរឬទេ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល