សូរ៉ា 21 · ជូស 17
Al-Anbiya · 21:79
فَفَهَّمْنَاهَا سُلَيْمَانَ ۚ وَكُلًّا آتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُودَ الْجِبَالَ يُسَبِّحْنَ وَالطَّيْرَ ۚ وَكُنَّا فَاعِلِينَ
ក្រោយមកយើងបានធ្វើឱ្យស៊ូឡៃម៉ានយល់អំពីរឿងក្ដីនេះ។ ហើយយើងបានប្រទានភាពឈ្លាសវៃ និងចំណេះដឹងដល់គេទាំងពីរ។ រួចហើយយើងបានធ្វើឱ្យភ្នំនិងហ្វូងសត្វស្លាបជាច្រើនលើកតម្កើង សរសើរ(ចំពោះយើង)រួមជាមួយដាវូដ។ ហើយយើងគឺជាអ្នកធ្វើ រឿងទាំងនេះ។
តាហ្វសៀរ
ក្រោយមក យើងបានឲ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ ដោយឪពុករបស់គេ ព្យាការីហ្ទាវូទ មិនបានយល់នោះទេ។ ហើយទាំងព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ដល់គេនូវភាពជាព្យាការី និងចំណេះដឹងពាក់ព័ន្ធនឹងក្បួនច្បាប់ទាំងឡាយ ដោយយើងមិនបានផ្តល់ឲ្យតែចំពោះព្យាការីស៊ូឡៃម៉ានតែម្នាក់នោះទេ។ ហើយយើងបានធ្វើឲ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងគឺជាអ្នកដែលធ្វើរឿងទាំងនេះ ពោលគឺធ្វើឲ្យគេយល់ ផ្តល់នូវភាពឈ្លាសវៃ ចំណេះដឹង និងផ្តល់ភាពងាយស្រួល។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល