សូរ៉ា 21 · ជូស 17
Al-Anbiya · 21:25
وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ إِلَّا نُوحِي إِلَيْهِ أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدُونِ
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នកក្រៅ ពីយើងផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ។
តាហ្វសៀរ
ហើយយើងមិនបានតែងតាំងអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថាៈ ជាការពិតណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែយើងប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើងតែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកនឹងយើងនូវអ្វីមួយឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល