សូរ៉ា 21 · ជូស 17
Al-Anbiya · 21:24
أَمِ اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ قُلْ هَاتُوا بُرْهَانَكُمْ ۖ هَٰذَا ذِكْرُ مَنْ مَعِيَ وَذِكْرُ مَنْ قَبْلِي ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ الْحَقَّ ۖ فَهُمْ مُعْرِضُونَ
តើពួកគេយកព្រះនានាធ្វើជាម្ចាស់ក្រៅពីទ្រង់ឬ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមកចុះ។ នេះ(គម្ពីរគួរអាន)គឺជាការរំលឹករបស់អ្នកដែលនៅជាមួយខ្ញុំ និង ជាការរំលឹករបស់អ្នកដែលមុនខ្ញុំ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិន ដឹងការពិតឡើយ ដូចេ្នះពួកគេគឺជាពួកដែលងាកចេញ (ពីការពិត)។
តាហ្វសៀរ
ផ្ទុយទៅវិញ ពួកគេបានយកព្រះផ្សេងក្រៅពីអល់ឡោះមកគោរពសក្ការៈ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកដែលបញ្ជាក់ពីភាពសាកសមរបស់វា(ព្រះនានា)ក្នុងការគោរពសក្ការៈចំពោះពួកវាមក។ ជាការពិតណាស់ គម្ពីរ(គួរអាន)ដែលគេបានបញ្ចុះមកកាន់ខ្ញុំ និងបណ្តាគម្ពីរផ្សេងទៀតដែលគេបានបញ្ចុះទៅលើបណ្តាអ្នកនាំសារទាំងឡាយនោះ នៅក្នុងវាមិនមានភស្តុតាងសម្រាប់ពួកអ្នក(ចំពោះការគោរពសក្ការៈចំពោះពួកវា)នោះឡើយ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនមានអ្វីជាសំអាងក្រៅភាពល្ងង់ខ្លៅ និងធ្វើតាមគេដោយល្ងិតល្ងង់នោះឡើយ ពីព្រោះពួកគេ ពួកគេគឺជាពួកដែលបដិសេធមិនទទួលយកការពិតឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល