សូរ៉ា 21 · ជូស 17

Al-Anbiya · 21:22

لَوْ كَانَ فِيهِمَا آلِهَةٌ إِلَّا اللَّهُ لَفَسَدَتَا ۚ فَسُبْحَانَ اللَّهِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ

ប្រសិនបើនៅលើមេឃ និងផែនដីមានម្ចាស់ច្រើនក្រៅពី អល់ឡោះមែននោះ វាទាំងពីរច្បាស់ជាអន្ដរាយជាមិនខាន។ ដូចេ្នះ អល់ឡោះជាម្ចាស់នៃអារ៉ស្ហមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះទៅទៀត។

តាហ្វសៀរ

ប្រសិនបើនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីមានព្រះច្រើនផ្សេងៗគ្នានោះ វាទាំងពីរ(មេឃនិងផែនដី)ច្បាស់ជាអន្តរាយជាមិនខាន ដោយសារតែព្រះទាំងនោះនឹងបែងចែកគ្នាយកធ្វើជាកម្មសិទ្ធិរៀងៗខ្លួន។ តែជាក់ស្តែង គឺវាផ្ទុយពីនោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយប្រឌិតភូតកុហកដែលចោទថា ទ្រង់មានដៃគូនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់