សូរ៉ា 21 · ជូស 17
Al-Anbiya · 21:21
أَمِ اتَّخَذُوا آلِهَةً مِنَ الْأَرْضِ هُمْ يُنْشِرُونَ
តើពួកគេ(ពួកមូស្ហរីគីន)បានយកព្រះនានាដែលធ្វើអំពីដី (មកគោរពសក្ការៈ) ដែលព្រះទាំងនោះគ្មានលទ្ធភាពអាចប្រោស ជីវិតដែលស្លាប់បានឬ?
តាហ្វសៀរ
ផ្ទុយទៅវិញ ពួកមុស្ហរីគីនបានយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចាស់ ដែលពួកវាទាំងនោះមិនអាចប្រោសជីវិតដែលស្លាប់ឲ្យរស់ឡើងវិញបានឡើយ។ ដូច្នេះ តើពួកគេគោរពចំពោះអ្នកដែលអសមត្ថភាពក្នុងការធ្វើដូច្នោះយ៉ាងដូចម្តេចទៅ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល