សូរ៉ា 20 · ជូស 16
Ta-Ha · 20:40
إِذْ تَمْشِي أُخْتُكَ فَتَقُولُ هَلْ أَدُلُّكُمْ عَلَىٰ مَنْ يَكْفُلُهُ ۖ فَرَجَعْنَاكَ إِلَىٰ أُمِّكَ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ ۚ وَقَتَلْتَ نَفْسًا فَنَجَّيْنَاكَ مِنَ الْغَمِّ وَفَتَنَّاكَ فُتُونًا ۚ فَلَبِثْتَ سِنِينَ فِي أَهْلِ مَدْيَنَ ثُمَّ جِئْتَ عَلَىٰ قَدَرٍ يَا مُوسَىٰ
នៅពេលដែលបងស្រីរបស់អ្នកដើរ(តាមឃ្លាំមើលហិប នោះ) ហើយនាងក៏និយាយថាៈ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពី អ្នកដែលអាចបំបៅគេបានដែរឬទេ? ពេលនោះយើង(អល់ឡោះ) បានប្រគល់អ្នក(មូសា)ឱ្យទៅម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាង រំភើបរីករាយ និងឈប់ព្រួយបារម្ភ។ បន្ទាប់មក(ពេលដែលអ្នកធំ ពេញវ័យ)អ្នកបានសម្លាប់ជីវិតមនុស្សម្នាក់ យើងក៏បានសង្គ្រោះ អ្នកពីទុក្ខភ័យ(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងបានសាកល្បងអ្នកជាច្រើនដង ហើយអ្នកបានរស់នៅ អស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមការកំណត់ ឱមូសា.
តាហ្វសៀរ
នៅពេលដែលបងស្រីរបស់អ្នក(ព្យការីមូសា)បានដើរចេញតាមឃ្លាំមើលគ្រប់កន្លែងដែលហឹបនោះបាន(អណ្តែត)ទៅ ហើយនាងក៏បាននិយាយទៅកាន់អ្នកដែលបានរើសហឹបនោះថាៈ តើអ្នកចង់ឲ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពីអ្នកដែលអាចថែរក្សា បំបៅ និងចិញ្ចឹមបីបាច់គេដែរឬទេ? ដូច្នេះ យើង(អល់ឡោះ)បានប្រោសប្រទានដល់អ្នក(ព្យាការីមូសា) ដោយយើងបានត្រឡប់អ្នកទៅកាន់ម្ដាយរបស់អ្នកវិញ ដើម្បីឲ្យនាងរីករាយចំពោះការវិលត្រឡប់របស់អ្នកទៅកាន់នាងវិញ និងដើម្បីឲ្យនាងឈប់ព្រួយបារម្ភពីរឿងរបស់អ្នក។ បន្ទាប់មក(ពេលដែលអ្នកធំពេញវ័យ) អ្នកបានសម្លាប់បុរសម្នាក់ដែលអ្នកបានដាល់គេ(ហើយគេក៏បានស្លាប់) ដោយយើងបានប្រោសប្រទានដល់អ្នកដោយការជួយសង្គ្រោះអ្នកឲ្យរួចផុតពីទណ្ឌកម្ម(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងក៏បានជួយសង្គ្រោះអ្នកម្តងហើយម្តងទៀតអំពីរាល់ការសាកល្បងទាំងឡាយដែលអ្នកបានប្រឈមមុខ។ ហើយអ្នកក៏បានចាកចេញ និងបានរស់នៅអស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមពេលវេលាដែលគេបានកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានសន្ទនាជាមួយនឹងយើង ឱមូសា!
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល