សូរ៉ា 20 · ជូស 16
Ta-Ha · 20:39
أَنِ اقْذِفِيهِ فِي التَّابُوتِ فَاقْذِفِيهِ فِي الْيَمِّ فَلْيُلْقِهِ الْيَمُّ بِالسَّاحِلِ يَأْخُذْهُ عَدُوٌّ لِي وَعَدُوٌّ لَهُ ۚ وَأَلْقَيْتُ عَلَيْكَ مَحَبَّةً مِنِّي وَلِتُصْنَعَ عَلَىٰ عَيْنِي
ចូរអ្នក(ម្ដាយ)ដាក់គេ(មូសា)ចូលទៅក្នុងហិប ហើយដាក់ ហិបនោះទៅក្នុងទនេ្ល(ទនេ្លនីលនៅអេហ្ស៊ីប) ពេលនោះទនេ្លនឹងនាំ គេទៅកាន់មាត់ច្រាំង ដើម្បីឱ្យសត្រូវរបស់យើង និងសត្រូវរបស់ គេរើសយកគេ(ទៅចិញ្ចឹម)។ ហើយយើងបានផ្ដល់ឱ្យអ្នកនូវសេចក្ដី ស្រឡាញ់ពីយើង និងដើម្បីឱ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោម ការឃ្លាំមើលរបស់យើង។
តាហ្វសៀរ
ជាការពិតណាស់ នៅពេលដែលយើងបានផ្ដល់វ៉ាហ៊ីដល់នាងនោះ យើងបានបង្គាប់ប្រើនាងថាៈ បន្ទាប់ពីនាងបានប្រសូតគេ(ព្យាការីមូសា)រួច ចូរនាងដាក់គេទៅក្នុងហឹបមួយ ហើយចោលហឹបនោះទៅក្នុងទន្លេ(ទន្លេនីលនៅប្រទេសអេហ្ស៊ីប)ចុះ។ ពេលនោះ ទឹកទន្លេនឹងនាំគេទៅកាន់មាត់ច្រាំងវិញទៅតាមបទបញ្ជារបស់យើង(អល់ឡោះ) ហើយពេលនោះ សត្រូវរបស់យើងនិងសត្រូវរបស់គេ(ព្យាការីមូសា) គឺហ្វៀរអោននោះ នឹងរើសយកគេ(ទៅចិញ្ចឹម)ហើយ។ ហើយយើងបានផ្ដល់ឲ្យអ្នក(ព្យាការីមូសា)នូវការស្រឡាញ់ពីយើង ហើយមនុស្សលោកនឹងអាណិតស្រឡាញ់ចំពោះអ្នក និងដើម្បីឲ្យគេ(ហ្វៀនអោន)ចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោមការឃ្លាំមើលរបស់យើង និងការថែរក្សា ការការពាររបស់យើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល