សូរ៉ា 2 · ជូស 1
Al-Baqarah · 2:5
أُولَٰئِكَ عَلَىٰ هُدًى مِنْ رَبِّهِمْ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពី ម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ។
តាហ្វសៀរ
បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលស្ថិតនៅលើមាគ៌ានៃការចង្អុលបង្ហាញ ហើយអ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងរួចផុតពីអ្វីដែលពួកគេភ័យខ្លាច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល