សូរ៉ា 2 · ជូស 1
Al-Baqarah · 2:4
وَالَّذِينَ يُؤْمِنُونَ بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ وَبِالْآخِرَةِ هُمْ يُوقِنُونَ
និងបណ្ដាអ្នកដែលមានជំនឿលើអ្វីដែលគេបានបញ្ចុះឱ្យអ្នក(គម្ពីរគួរអាន) និងអ្វីដែលគេបានបបញ្ចុះពីមុនអ្នក(ដូចជា គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល...) ហើយពួកគេជឿយ៉ាងពិតប្រាកដចំពោះ ថ្ងៃបរលោក។
តាហ្វសៀរ
(បណ្តាអ្នកដែលកោតខ្លាចនោះ) គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ពោលគឺរាល់ប្រការទាំងឡាយណាដែលគេមិនអាចដឹងបានដោយអារម្មណ៍ និងអវត្តមានពីយើង(មើលមិនឃើញ)ក្នុងចំណោមប្រការដែលអល់ឡោះជាម្ចាស់និងអ្នកនាំសាររបស់ទ្រង់បានប្រាប់អំពីវា ដូចជាថ្ងៃបរលោកជាដើម។ ពួកគេនោះដែរ គឺបណ្តាអ្នកដែលបានប្រតិបត្ដិសឡាតដោយអនុវត្តន៍វាស្របទៅតាមច្បាប់ដែលអល់ឡោះបានដាក់មក ទាំងលក្ខខណ្ឌ រូកុន(គោលគ្រឹះ) ប្រការវ៉ាជិប(ប្រការដែលចាំបាច់) និងប្រការស៊ូណិត(ប្រការដែលគប្បីធ្វើ)របស់វា។ ពួកគេនោះទៀត គឺបណ្តាអ្នកដែលបានបរិច្ចាគមួយចំនួនអំពីអ្វីដែលអល់ឡោះបានប្រទានជាលាភសក្ការៈដល់ពួកគេ ដែលជាការបរិច្ចាគជាកាតព្វកិច្ច ដូចជាការបរិច្ចាគហ្សាកាត់ ឬការបរិច្ចាគដែលមិនមែនជាកាតព្វកិច្ច ដូចជាការបរិច្ចាគដោយស្ម័គ្រចិត្ត(សទើកោះ)ជាដើម ដោយសង្ឃឹមថា នឹងទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់។ ហើយពួកគេនោះដែរ គឺបណ្តាអ្នកដែលមានជំនឿនឹងវ៉ាហ៊ី(សារដែលអល់ឡោះបញ្ចុះមកឲ្យព្យការីរបស់ទ្រង់)ដែលអល់ឡោះបានបញ្ចុះមកឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់) និងបណ្តាព្យាការីដ៏ទៃទៀតមុនអ្នកដោយគ្មានការបែងចែកឡើយ។ ហើយពួកគេផងដែរ គឺបណ្តាអ្នកដែលមានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោក និងអ្វីដែលមានក្នុងថ្ងៃនោះ ដូចជា(ការតបស្នង)ផលបុណ្យ និង(ការដាក់)ទណ្ឌកម្ម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល