សូរ៉ា 2 · ជូស 1
Al-Baqarah · 2:45
وَاسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى الْخَاشِعِينَ
ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ដោយអត់ធ្មត់និងប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វាពិតជាមានការ លំបាកយ៉ាងខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោន កោតខ្លាចអល់ឡោះប៉ុណ្ណោះ។
តាហ្វសៀរ
ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)ចំពោះរាល់ស្ថានភាពរបស់ពួកអ្នក ទាំងផ្នែកសាសនានិងលោកិយ ដោយការអត់ធ្មត់ និងការប្រតិបត្ដិសឡាតដែលវាបញ្ជិតខ្លួនរបស់ពួកអ្នកទៅចំពោះអល់ឡោះ និងភ្ជាប់ទំនាក់ទំនងរវាងពួកអ្នកនឹងទ្រង់។ ពេលនោះទ្រង់នឹងជួយថែរក្សានិងបញ្ជៀសពួកអ្នកពីប្រការអាក្រក់ទាំងឡាយ។ ហើយពិតប្រាកដណាស់ ការសឡាត ពិតជាមានការលំបាកជាខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោនទៅចំពោះម្ចាស់របស់ពួកគេប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល