សូរ៉ា 2 · ជូស 1
Al-Baqarah · 2:44
۞ أَتَأْمُرُونَ النَّاسَ بِالْبِرِّ وَتَنْسَوْنَ أَنْفُسَكُمْ وَأَنْتُمْ تَتْلُونَ الْكِتَابَ ۚ أَفَلَا تَعْقِلُونَ
ហេតុអ្វីបានជាពួកអ្នកប្រើឱ្យមនុស្សធ្វើល្អ តែពួកអ្នកភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងសូត្រគម្ពីរ(តាវរ៉ត)។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ ?
តាហ្វសៀរ
ជារឿងអាក្រក់បំផុតដែលពួកអ្នកប្រើឱ្យអ្នកដទៃមានជំនឿនិងធ្វើអំពើល្អ តែពួកអ្នកខ្លួនឯងបែរជាបដិសេធអំពីវាដោយភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងសូត្រគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា) យល់ដឹងនូវអ្វីដែលមានក្នុងវាអំពីបទបញ្ជានៃការប្រើឲ្យប្រតិបត្តិតាមសាសនាអល់ឡោះ និងជឿជាក់លើបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល