សូរ៉ា 2 · ជូស 3

Closing verses of Al-Baqarah · Al-Baqarah 2:286

لَا يُكَلِّفُ اللَّهُ نَفْسًا إِلَّا وُسْعَهَا ۚ لَهَا مَا كَسَبَتْ وَعَلَيْهَا مَا اكْتَسَبَتْ ۗ رَبَّنَا لَا تُؤَاخِذْنَا إِنْ نَسِينَا أَوْ أَخْطَأْنَا ۚ رَبَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرًا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِنْ قَبْلِنَا ۚ رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ ۖ وَاعْفُ عَنَّا وَاغْفِرْ لَنَا وَارْحَمْنَا ۚ أَنْتَ مَوْلَانَا فَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ

អល់ឡោះមិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាព របស់គេឡើយ។ អ្នកណាបានសាងអំពើល្អគឺទទួលបានផលល្អ ហើយ អ្នកណាបានសាងអំពើអាក្រក់គឺទទួលបានផលអាក្រក់។ ឱម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាកុំចាប់កំហុសពួកយើងអី្វ ប្រសិនបើ ពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា។ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី។ ឱម្ចាស់ របស់ពួកយើង. សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែល គ្មានលទ្ធភាពសម្រាប់ពួកយើងនឹងធ្វើវា។ ហើយសូមទ្រង់មេត្ដា អធ្យាស្រ័យដល់ពួកយើង និងអភ័យទោសដល់ពួកយើងនិងអាណិត ស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង ដូចេ្នះសូម ទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជំនះលើក្រុមដែលប្រឆាំងផង។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេដែលអាចធ្វើបាននោះឡើយ ដោយសារតែសាសនារបស់អល់ឡោះ គឺស្ថាបនាឡើងទៅលើភាពងាយស្រួល គ្មានទេការលំបាកនៅក្នុងវា។ ដូចនេះ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ដោយមិនត្រូវបានគេកាត់បន្ថយអ្វីមួយពីវាឡើយ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មដែលរូបគេបានសាង ដោយគ្មាននរណាម្នាក់ទទួល(បាបកម្ម)ជំនួសគេនោះឡើយ។ ហើយអ្នកនាំសារ និងបណ្ដាអ្នកដែលមានជំនឿបានបួងសួងថា: ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ទោសពួកយើងអ្វីប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬបានប្រព្រឹត្តខុសឆ្គងក្នុងពាក្យសម្តីឬកាយវិការដោយអចេតនានោះ។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់កាតព្វកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើងនូវអ្វីដែលពួកយើងមិនអាចធ្វើបាន ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងក្នុងចំណោមអ្នកដែលទ្រង់បានដាក់ទណ្ឌកម្មទៅលើពួកគេដោយសារការបំពានរបស់ពួកគេ ដូចជាយូដាជាដើម។ សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវបទបញ្ជា និងការហាមឃាត់ទាំងឡាយណាដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវាអ្វី ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យចំពោះបាបកម្មរបស់ពួកយើង និងអភ័យទោសដល់ពួកយើង ព្រមទាំងអាណិតស្រឡាញ់ដល់ពួកយើងដោយការប្រោសប្រទានរបស់ទ្រង់ផងចុះ។ ទ្រង់គឺជាអាណាព្យាបាលរបស់ពួកយើង និងជាអ្នកគាំពារពួកយើង។ ដូចនេះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលប្រឆាំងផងចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់