សូរ៉ា 2 · ជូស 3
Closing verses of Al-Baqarah · Al-Baqarah 2:285
آمَنَ الرَّسُولُ بِمَا أُنْزِلَ إِلَيْهِ مِنْ رَبِّهِ وَالْمُؤْمِنُونَ ۚ كُلٌّ آمَنَ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْ رُسُلِهِ ۚ وَقَالُوا سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ
អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលម្ចាស់ របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នា ដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះនិងបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ និងបណ្ដាគម្ពីររបស់ទ្រង់ ហើយនិងបណ្ដាអ្នក នាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា) ពួកយើងមិនបែង ចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់ អល់ឡោះនោះឡើយ។ ហើយពួកគេបានអះអាងថាៈ ពួកយើង បានឮនិងអនុវត្ដតាម(រាល់បទបញ្ជារបស់ទ្រង់)។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង ហើយ ចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។
តាហ្វសៀរ
អ្នកនាំសារមូហាំម៉ាត់មានជំនឿលើរាល់អ្វីទាំងអស់ដែលម្ចាស់របស់គាត់បានបញ្ចុះមកឱ្យគាត់ ហើយបណ្ដាអ្នកមានជំនឿទាំងអស់ក៏មានជំនឿដូចគ្នានេះដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់(ទេវតា)ទាំងអស់របស់ទ្រង់ បណ្ដាគម្ពីរទាំងអស់របស់ទ្រង់ដែលបានបញ្ចុះទៅលើព្យាការីទាំងឡាយ និងជឿលើបណ្តាអ្នកនាំសារទាំងអស់ដែលអល់ឡោះបានបញ្ជូនពួកគេមក។ ពួកគេ(បណ្តាអ្នកមានជំនឿ)មានជំនឿលើបណ្ដាអ្នកនាំសារទាំងអស់ ដោយពួកគេបាននិយាយថាៈ ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះ(ដោយជឿលើអ្នកនាំសារខ្លះ ហើយបដិសេធនឹងអ្នកនាំសារខ្លះទៀត)នោះឡើយ។ ហើយពួកគេបាននិយាយទៀតថា ពួកយើងបានឮហើយនូវអ្វីដែលជាបទបញ្ជា និងបម្រាមទាំងឡាយដែលទ្រង់បានដាក់មកលើពួកយើង ហើយពួកយើងបានប្រតិបត្តិតាមទ្រង់ហើយនូវអ្វីដែលទ្រង់បានដាក់បទបញ្ជា និងបានបោះបង់ចោលហើយនូវអ្វីដែលទ្រង់បានហាមឃាត់ពួកយើង។ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផងចុះ ហើយកន្លែងវិលត្រឡប់របស់ពួកយើងគឺឆ្ពោះទៅកាន់ចំពោះទ្រង់តែមួយគត់នូវរាល់កិច្ចការទាំងឡាយរបស់ពួកយើង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល