សូរ៉ា 2 · ជូស 2

Al-Baqarah · 2:237

وَإِنْ طَلَّقْتُمُوهُنَّ مِنْ قَبْلِ أَنْ تَمَسُّوهُنَّ وَقَدْ فَرَضْتُمْ لَهُنَّ فَرِيضَةً فَنِصْفُ مَا فَرَضْتُمْ إِلَّا أَنْ يَعْفُونَ أَوْ يَعْفُوَ الَّذِي بِيَدِهِ عُقْدَةُ النِّكَاحِ ۚ وَأَنْ تَعْفُوا أَقْرَبُ لِلتَّقْوَىٰ ۚ وَلَا تَنْسَوُا الْفَضْلَ بَيْنَكُمْ ۚ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ

ហើយប្រសិនបើពួកអ្នកលែងលះពួកនាងមុនពេល រួមរ័ក(លើកដំបូង)ជាមួយពួកនាង ដោយពួកអ្នកបានកំណត់ចំនួន ខាន់ស្លាឱ្យពួកនាងហើយនោះ ពួកអ្នកត្រូវផ្ដល់ឱ្យពួកនាងពាក់ កណ្ដាលនៃខាន់ស្លានោះ លើកលែងតែពួកនាងអធ្យាស្រ័យ ឬបុរស ជាប្ដីអធ្យាស្រ័យ(ប្រគល់ខាន់ស្លានោះឱ្យពួកនាងទាំងអស់តែម្ដង)។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកធ្វើឱ្យពួកអ្នកកាន់តែខិតជិតទៅ រកការកោតខា្លចអល់ឡោះ។ ហើយចូរពួកអ្នកកុំភេ្លចនូវអំពើ សប្បុរសរវាងពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាឃើញ នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ហើយប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកដែលពួកអ្នកបានរៀបការជាមួយពួកនាងមុននឹងពួកអ្នករួមភេទ(លើកដំបូង)ជាមួយពួកនាង តែពួកអ្នកបានកំណត់នូវខាន់ស្លាជូនពួកនាងរួចហើយនោះ គឺចាំបាច់លើពួកអ្នកត្រូវផ្តល់ឲ្យពួកនាងពាក់កណ្តាលនៃខាន់ស្លាដែលបានកំណត់ទុកនោះ លើកលែងតែពួកនាង(ប្រសិនបើពួកនាងជាអ្នកឈ្លាសវៃ)អធ្យាស្រ័យឲ្យពួកអ្នកដោយមិនយកខាន់ស្លា ឬបុរសជាប្តីអធ្យាស្រ័យដោយខ្លួនឯង ដោយ(សុខចិត្ត)លះបង់ឱ្យពួកនាងនូវខាន់ស្លាទាំងស្រុង ដោយផ្តល់ខាន់ស្លា(ដែលបានកំណត់)នោះឲ្យនាងទាំងអស់។ ហើយការអធ្យាស្រ័យរបស់ពួកអ្នកចំពោះគ្នាទៅវិញទៅមក គឺធ្វើឲ្យពួកអ្នកកាន់តែខិតជិតទៅរកការកោតខ្លាចអល់ឡោះនិងការគោរពប្រតិបត្តិចំពោះទ្រង់។ ហើយចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)កុំបោះបង់អំពើសប្បុរសចំពោះគ្នាទៅវិញទៅមក និងការអធ្យាស្រ័យឲ្យគ្នាចំពោះសិទ្ធិផ្សេងៗ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ ដូច្នេះ ចូរពួកអ្នកខិតខំប្រឹងប្រែងក្នុងការធ្វើអំពើល្អដើម្បីទទួលបានផលបុណ្យពីអល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់