សូរ៉ា 2 · ជូស 2
Al-Baqarah · 2:236
لَا جُنَاحَ عَلَيْكُمْ إِنْ طَلَّقْتُمُ النِّسَاءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا لَهُنَّ فَرِيضَةً ۚ وَمَتِّعُوهُنَّ عَلَى الْمُوسِعِ قَدَرُهُ وَعَلَى الْمُقْتِرِ قَدَرُهُ مَتَاعًا بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُحْسِنِينَ
គ្មានទោសពៃរ៍អ្វីចំពោះពួកអ្នកឡើយ ប្រសិនបើពួកអ្នក លែងលះភរិយាមុននឹងរួមរ័ក(លើកដំបូង)ជាមួយពួកនាង ឬពុំទាន់ បានកំណត់ចំនួនខាន់ស្លាជូនពួកនាងទេនោះ។ ហើយចូរពួកអ្នកផ្ដល់ ឱ្យពួកនាងនូវទ្រព្យសម្បត្ដិណាមួយដ៏សមរម្យចំពោះអ្នកធូរធាទៅ តាមលទ្ធភាពរបស់គេ ហើយចំពោះអ្នកក្រក៏ទៅតាមលទ្ធភាពរបស់ គេដែរ។ នេះជាកាតព្វកិច្ចទៅលើបណ្ដាអ្នកដែលធ្វើល្អ។
តាហ្វសៀរ
គ្មានទោសពៃរ៍អ្វីឡើយទៅលើពួកអ្នក ប្រសិនបើពួកអ្នកលែងលះភរិយារបស់ពួកអ្នកដែលពួកអ្នកបានរៀបការជាមួយពួកនាងមុននឹងពួកអ្នកបានរួមភេទ(លើកដំបូង)ជាមួយពួកនាង ឬមុននឹងដាក់កំណត់ខាន់ស្លាជូនពួកនាងនោះ។ ហើយប្រសិនបើពួកអ្នកលែងលះពួកនាងក្នុងស្ថានភាពនេះ គឺពុំចាំបាច់លើពួកអ្នកផ្តល់ខាន់ស្លាជូនពួកនាងនោះទេ។ តាមពិត ចាំបាច់(លើពួកអ្នក)ផ្តល់ឲ្យពួកនាងនូវអ្វីមួយដែលធ្វើឱ្យពួកនាងរីករាយ និងអាចផ្សះផ្សាចិត្តរបស់ពួកនាងបានទៅតាមលទ្ធភាព ទោះបីគេជាអ្នកមានជីវភាពធូធារ ឬជាអ្នកមានជីវភាពខ្វះខាតក៏ដោយ។ ការផ្តល់ជូននេះ គឺជាកាតព្វកិច្ចលើបណ្តាអ្នកដែលធ្វើល្អ ទាំងទង្វើនិងទាំងក្នុងការទំនាក់ទំនងរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល