សូរ៉ា 2 · ជូស 2

Al-Baqarah · 2:160

إِلَّا الَّذِينَ تَابُوا وَأَصْلَحُوا وَبَيَّنُوا فَأُولَٰئِكَ أَتُوبُ عَلَيْهِمْ ۚ وَأَنَا التَّوَّابُ الرَّحِيمُ

លើកលែងតែបណ្ដាអ្នកដែលបានសារភាពកំហុស និង កែលំអខ្លួន ព្រមទាំងលាតត្រដាង(នូវអី្វដែលពួកគេបានលាក់បាំង) ប៉ុណ្ណោះ។ ដូចេ្នះ ពួកទាំងនោះយើងនឹងទទួលយកការសារភាព កំហុសរបស់ពួកគេ។ ហើយយើងជាអ្នកទទួលយកការសារភាព កំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

តាហ្វសៀរ

លើកលែងតែបណ្តាអ្នកដែលបានវិលត្រលប់(សារភាពកំហុស)ទៅកាន់អល់ឡោះជាម្ចាស់ដោយមានវិប្បដិសារីចំពោះទង្វើដែលពួកគេបានលាក់បាំងបណ្តាវាក្យខណ្ឌដ៏ច្បាស់ទាំងនោះ ហើយពួកគេបានកែលម្អទង្វើរបស់ពួកគេទាំងខាងក្រៅនិងខាងក្នុង ព្រមទាំងបានបញ្ជាក់អំពីការលាក់បាំងរបស់ពួកគេចំពោះសេចក្តីពិតនិងការចង្អុលបង្ហាញនោះប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះយើង(អល់ឡោះ)នឹងទទួលយកការវិលត្រលប់(សារភាពកំហុស)របស់ពួកគេ(ដែលពួកគេបានវិលត្រឡប់)ទៅរកការគោរពប្រតិបត្តិតាមយើង ហើយយើងគឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើ(របស់យើង) និងជាអ្នកមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់