សូរ៉ា 2 · ជូស 2
Al-Baqarah · 2:159
إِنَّ الَّذِينَ يَكْتُمُونَ مَا أَنْزَلْنَا مِنَ الْبَيِّنَاتِ وَالْهُدَىٰ مِنْ بَعْدِ مَا بَيَّنَّاهُ لِلنَّاسِ فِي الْكِتَابِ ۙ أُولَٰئِكَ يَلْعَنُهُمُ اللَّهُ وَيَلْعَنُهُمُ اللَّاعِنُونَ
ពិតប្រាកដណាស់ ពួកដែលលាក់បាំងនូវអ្វីដែលយើង បានបញ្ចុះអំពីភស្ដុតាងៗ និងការចង្អុលបង្ហាញក្រោយពីយើងបាន បំភ្លឺវាដល់មនុស្សលោកនៅក្នុងគម្ពីរ(តាវរ៉ត និងអ៊ីញជីល) ពួក នោះត្រូវអល់ឡោះដាក់បណ្ដាសាពួកគេ។ ហើយបណ្ដាអ្នកដាក់ បណ្ដាសាក៏ដាក់បណ្ដាសាពួកនោះដែរ។
តាហ្វសៀរ
ជាការពិតណាស់ អ្នកទាំងឡាយក្នុងចំណោមពួកយូដា ពួកណាសរ៉នី និងអ្នកផ្សេងទៀតក្រៅពីពួកគេដែលបានលាក់បាំងនូវអ្វីដែលយើងបានបញ្ចុះមកអំពីភស្តុតាងដែលបញ្ជាក់ពីសច្ចភាពរបស់ព្យាការី(មូហាំម៉ាត់) និងអ្វីដែលគាត់បាននាំមក ក្រោយពីយើងបានបង្ហាញវាដល់មនុស្សលោកនៅក្នុងបណ្តាគម្ពីររបស់ពួកគេហើយនោះ ពួកទាំងនោះហើយជាពួកដែលត្រូវបានអល់ឡោះបណ្តេញចេញពីក្តីមេត្តាករុណារបស់ទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ បណ្តាព្យាការី និងមនុស្សលោកទាំងអស់ក៏បានបួងសួងពីអល់ឡោះឱ្យបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល