សូរ៉ា 2 · ជូស 2
Al-Baqarah · 2:146
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ
ចំពោះពួកដែលយើងបានផ្តល់ឱ្យពួកគេនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)គឺពួកគេស្គាល់គាត់(មូហាំម៉ាត់) ក៏ដូចជាពួកគេស្គាល់ កូនៗរបស់ពួកគេដែរ។ ហើយពិតប្រាកដណាស់ មួយក្រុមនៃពួកគេ នោះពិតជាលាក់បាំងនូវការពិត ខណៈដែលពួកគេដឹង។
តាហ្វសៀរ
ពួកដែលយើងបានប្រទានគម្ពីរឱ្យពួកគេក្នុងចំណោមពួកអ្នកប្រាជ្ញនៃពួកយូដានិងពួកណាសរ៉នីនោះ ពួកគេបានដឹងពីកិច្ចការនៃការបង្វែរទិសគិបឡាត់ដែលវាជាសញ្ញាមួយក្នុងចំណោមសញ្ញាទាំងឡាយដែលបញ្ជាក់ពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេ ហើយអាចបែងចែករវាងពួកគេនិងកូនរបស់អ្នកដទៃយ៉ាងដូច្នោះដែរ។ តែទោះជាបែបនេះក្តី មួយក្រុមក្នុងចំណោមពួកគេបានលាក់បាំងការពិតដែលគាត់(ព្យាការីមូហាំម៉ាត់)បាននាំមក ដោយសារតែការច្រណែនឈ្នានីសចេញពីខ្លួនពួកគេ។ ពួកគេធ្វើដូច្នោះទាំងដែលពួកគេបានដឹងច្បាស់ថា វាគឺជាការពិត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល