សូរ៉ា 2 · ជូស 2

Al-Baqarah · 2:145

وَلَئِنْ أَتَيْتَ الَّذِينَ أُوتُوا الْكِتَابَ بِكُلِّ آيَةٍ مَا تَبِعُوا قِبْلَتَكَ ۚ وَمَا أَنْتَ بِتَابِعٍ قِبْلَتَهُمْ ۚ وَمَا بَعْضُهُمْ بِتَابِعٍ قِبْلَةَ بَعْضٍ ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ مِنْ بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ ۙ إِنَّكَ إِذًا لَمِنَ الظَّالِمِينَ

ហើយសូម្បីតែអ្នក(មូហាំម៉ាត់)បានផ្ដល់ជូនពួកដែល ត្រូវបានគេផ្ដល់គម្ពីរ(តាវរ៉ត និងអ៊ីញជីល)នូវរាល់ភស្ដុតាងក៏ដោយ ក៏ពួកគេមិនបានតាមគីបឡាត់របស់អ្នកដែរ។ ហើយអ្នកក៏ពុំមែនជា អ្នកតាមគីបឡាត់របស់ពួកគេដែរ។ ហើយពួកគេមួយចំនួនក៏ពុំមែន ជាអ្នកតាមគីបឡាត់របស់ពួកគេមួយចំនួនទៀតនោះដែរ។ ហើយ ជាការពិតណាស់ ប្រសិនបើអ្នកធ្វើតាមចំណង់របស់ពួកគេបន្ទាប់ពី អ្នកបានទទួលនូវចំណេះដឹង(ពីអល់ឡោះ)ហើយនោះ ពិតប្រាកដ ណាស់ប្រសិនបើដូច្នោះ អ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែល បំពាន។

តាហ្វសៀរ

សូមស្បថនឹងអល់ឡោះ! ទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)បាននាំមកឲ្យពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនៃពួកយូដានិងពួកណាសរ៉នីនូវរាល់ភស្តុតាងនិងអំណះអំណាងដែលបញ្ជាក់ថា ជាការពិតណាស់ ការផ្លាស់ប្តូរទិសគិបឡាត់ គឺជាការពិតយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនបែរតម្រង់ទៅកាន់ទិសគិបឡាត់របស់អ្នក(ទិសពៃទុលឡោះអាល់ហារ៉ម)ដដែល ដោយសារភាពរឹងរូស(របស់ពួកគេ)ចំពោះអ្វីដែលអ្នកបាននាំមក និងក្អេងក្អាងមិនព្រមដើរតាមការពិត។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏ពុំមែនជាអ្នកដែលតម្រង់មុខរបស់អ្នកទៅកាន់ទិសគិបឡាត់របស់ពួកគេ(ទិសពៃទុលមឹកទីស)នោះដែរ បន្ទាប់ពីអល់ឡោះបានបង្វែរអ្នកចេញពីទិសគិបឡាត់របស់ពួកគេហើយនោះ។ ហើយពួកគេមួយចំនួន ក៏ពុំមែនជាអ្នកតម្រង់មុខរបស់ពួកគេទៅកាន់ទិសគិបឡាត់របស់ពួកគេផ្សេងទៀតនោះដែរ ដោយសារតែក្រុមនីមួយៗបដិសេធនឹងក្រុមផ្សេងទៀត។ ហើយប្រសិនបើអ្នកធ្វើតាមចំណង់តណ្ហារបស់ពួកគេចំពោះរឿងគិបឡាត់ ក៏ដូចជាចំពោះបណ្តាច្បាប់និងបទបញ្ញត្តិដទៃទៀតរបស់ឥស្លាម ក្រោយពីចំណេះដឹងដ៏ត្រឹមត្រូវដែលគ្មានការមន្ទិលសង្ស័យណាមួយបានមកដល់អ្នកហើយនោះ ជាការពិតណាស់ នៅខណៈនោះ រូបអ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែលបំពានដោយបោះបង់ការចង្អុលបង្ហាញ និងធ្វើតាមទំនើងចិត្តជាមិនខាន។ នេះជាការឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់ ដើម្បីបង្ហាញពីភាពអាក្រក់នៃការធ្វើតាមពួកគេ។ តែពុំដូច្នោះឡើយ គឺអល់ឡោះពិតជាបានការពារព្យាការីរបស់ទ្រង់មិនឲ្យធ្វើរឿងដូចនោះឡើយ។ តាមការពិត វាគឺជាការដាស់តឿនព្រមានដល់ប្រជាជាតិរបស់គាត់បន្ទាប់ពីលោកប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់