សូរ៉ា 2 · ជូស 1
Al-Baqarah · 2:136
قُولُوا آمَنَّا بِاللَّهِ وَمَا أُنْزِلَ إِلَيْنَا وَمَا أُنْزِلَ إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَمَا أُوتِيَ النَّبِيُّونَ مِنْ رَبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
ចូរពួកអ្នក(អ្នកមានជំនឿ)និយាយថាៈ ពួកយើងមាន ជំនឿនឹងអល់ឡោះ និងអ្វីៗដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីៗដែលគេបានបញ្ចុះមកឱ្យអ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និង អ៊ីសហាក និងយ៉ាក់កូប ព្រមទាំងកូនចៅយ៉ាក់កូប និងអ្វីៗដែលគេ បានប្រទានឱ្យមូសា និងអ៊ីសា និងអ្វីៗដែលគេបានប្រទានដល់បណ្ដា ណាពីផេ្សងៗទៀតពីម្ចាស់របស់ពួកគេ។ ពួកយើងពុំរើសអើងណាពី ណាម្នាក់ក្នុងចំណោមណាពីទាំងអស់នោះឡើយ ហើយចំពោះទ្រង់ តែមួយគត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។
តាហ្វសៀរ
ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលទៅកាន់ពួកដែលអះអាងមិនត្រឹមត្រូវក្នុងចំណោមពួកយូដានិងពួកណាសរ៉នីនោះថាៈ ពួកយើងមានជំនឿចំពោះអល់ឡោះនិងគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យពួកយើង ហើយពួកយើងមានជំនឿចំពោះអ្វីដែលគេបានបញ្ជុះទៅលើព្យាការីអ៊ីព្រហ៊ីមនិងកូនចៅរបស់គាត់ គឺព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប ហើយពួកយើងក៏មានជំនឿផងដែរចំពោះអ្វីដែលគេបានបញ្ចុះទៅលើបណ្តាព្យាការីទាំងឡាយក្នុងចំណោមកូនចៅពូជពង្សរបស់ព្យាការីយ៉ាក់កូប។ ហើយពួកយើងមានជំនឿចំពោះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានប្រទានឲ្យព្យាការីមូសា(ម៉ូសេ) និងគម្ពីរអ៊ិនជីលដែលអល់ឡោះបានប្រទានឲ្យព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) ព្រមទាំងមានជំនឿចំពោះបណ្តាគម្ពីរទាំងអស់ដែលអល់ឡោះបានប្រទានឲ្យបណ្តាព្យាការីទាំងឡាយ។ ពួកយើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ) ដោយមានជំនឿលើព្យាការីខ្លះ ហើយបដិសេធនឹងព្យាការីខ្លះទៀតនោះទេ។ ផ្ទុយទៅវិញ គឺពួកយើងមានជំនឿលើពួកគាត់ទាំងអស់គ្នា ហើយចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលពួកយើងគោរព និងឱនលំទោន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល