សូរ៉ា 2 · ជូស 1
Al-Baqarah · 2:135
وَقَالُوا كُونُوا هُودًا أَوْ نَصَارَىٰ تَهْتَدُوا ۗ قُلْ بَلْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ហើយពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បាននិយាយថាៈ ចូរពួកអ្នកកាន់តាមសាសនាយ៉ាហ៊ូទីឬសាសនាណាសរ៉នីចុះ ពួកអ្នក នឹងទទួលបាននូវការចង្អុលបង្ហាញជាមិនខាន។ ចូរអ្នក(មូហាំម៉ាត់) ប្រាប់ពួកគេថាៈ ផ្ទុយទៅវិញ មានតែសាសនារបស់អ៊ីព្រហ៊ីមទេ ដែលជាសាសនាដ៏ត្រឹមត្រូវ ហើយគាត់ពុំស្ថិតនៅក្នុងចំណោមពួក មូស្ហរីគីនឡើយ។
តាហ្វសៀរ
ពូកយូដាបាននិយាយទៅកាន់ប្រជាជាតិនេះ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)ថាៈ ចូរពួកអ្នកកាន់តាមសាសនាយូដា នោះពួកអ្នកនឹងបានដើរនៅលើមាគ៌ានៃការចង្អុលបង្ហាញ ហើយពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញបាននិយាយថាៈ ចូរពួកអ្នកកាន់តាមសាសនាណាសរ៉នី(សាសនាគ្រឹស្ទាន) នោះពួកអ្នកនឹងបានដើរនៅលើមាគ៌ានៃការចង្អុលបង្ហាញ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេចុះថាៈ ផ្ទុយទៅវិញ ពួកយើងគឺកាន់តាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(សាសនាឥស្លាម) ដោយបែរចេញពីសាសនាដែលមិនត្រឹមត្រូវទាំងនោះទៅកាន់សាសនាដែលត្រឹមត្រូវ ហើយពុំស្ថិតនៅក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ជាមួយអល់ឡោះនឹងនរណាម្នាក់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល