សូរ៉ា 2 · ជូស 1
Al-Baqarah · 2:133
أَمْ كُنْتُمْ شُهَدَاءَ إِذْ حَضَرَ يَعْقُوبَ الْمَوْتُ إِذْ قَالَ لِبَنِيهِ مَا تَعْبُدُونَ مِنْ بَعْدِي قَالُوا نَعْبُدُ إِلَٰهَكَ وَإِلَٰهَ آبَائِكَ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ إِلَٰهًا وَاحِدًا وَنَحْنُ لَهُ مُسْلِمُونَ
តើពួកអ្នក(យ៉ាហ៊ូទី)បានឃើញច្បាស់ឬទេ នៅពេល ដែលយ៉ាក់កូបហៀបនឹងស្លាប់? នៅពេលនោះគាត់បានសួរកូនចៅ របស់គាត់ថាៈ តើពួកអ្នកគោរពសក្ការៈអ្វីក្រោយពីឪពុកស្លាប់ទៅ? ពួកគេបានឆ្លើយថាៈ ពួកយើងគោរពសក្ការៈម្ចាស់តែមួយគត់ ដែល ជាម្ចាស់របស់លោកឪពុក និងជាម្ចាស់របស់ដូនតាលោកឪពុក ដូចជា អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក។ ហើយចំពោះទ្រង់តែមួយ គត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។
តាហ្វសៀរ
ឬមួយពួកអ្នកមានវត្តមាននៅជាមួយព្យាការីយ៉ាក់កូប នៅពេលដែលគាត់ហៀបនឹងស្លាប់ ខណៈដែលគាត់បានសួរទៅកាន់កូនចៅរបស់គាត់ថាៈ តើពួកអ្នកនឹងគោរពសក្ការៈចំពោះអ្វីបន្ទាប់ពីយើងស្លាប់ទៅ? ពួកគេបានឆ្លើយតបនឹងសំណួរឪពុករបស់ពួកគេវិញថាៈ គឺពួកយើងគោរពសក្ការៈព្រះជាម្ចាស់របស់អ្នក និងព្រះជាម្ចាស់របស់ជីដូនជីតារបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាអែល និងព្យាការីអ៊ីស្ហាក (ដែលទ្រង់)គឺជាម្ចាស់តែមួយគត់ ដោយគ្មានស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់ឡើយ ហើយពួកយើងប្រគល់ខ្លួនទៅចំពោះទ្រង់តែមួយអង្គគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល