សូរ៉ា 2 · ជូស 1
Al-Baqarah · 2:132
وَوَصَّىٰ بِهَا إِبْرَاهِيمُ بَنِيهِ وَيَعْقُوبُ يَا بَنِيَّ إِنَّ اللَّهَ اصْطَفَىٰ لَكُمُ الدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ
ហើយអ៊ីព្រហ៊ីមនិងយ៉ាក់កូបបានផ្ដាំផ្ញើកូនចៅរបស់ ពួកគាត់ចំពោះសាសនាអ៊ីស្លាមថាៈ ឱកូនចៅរបស់ខ្ញុំ. ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួក អ្នក។ ដូចេ្នះ ចូរពួកអ្នកកុំស្លាប់ លើកលែងតែពួកអ្នកជាអ្នកកាន់ សាសនាអ៊ីស្លាម។
តាហ្វសៀរ
ហើយព្យាការីអ៊ីព្រហ៊ីមបានផ្តាំផ្ញើទៅចំពោះកូនចៅរបស់គាត់នឹងពាក្យពេចន៍ទាំងនេះ ៖
(ខ្ញុំបានប្រគល់ខ្លួនខ្ញុំទៅចំពោះម្ចាស់នៃពិភពទាំងអស់) (ជំពូក អាល់ហ្ពាក៏រ៉ោះ វាក្យខណ្ឌទី១៣១)។ ហើយព្យាការីយ៉ាក់កូបក៏បានផ្តាំផ្ញើដល់កូនចៅរបស់គាត់ដូច្នោះដែរ ដោយគាត់ទាំងពីរ(ព្យាការីអ៊ីព្រហ៊ីម និងព្យាការីយ៉ាក់កូប)បានហៅកូនចៅរបស់ពួកគាត់មក ហើយផ្តែផ្តាំថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានជ្រើសរើសសាសនាឥស្លាមសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រកាន់ភ្ជាប់នឹងសាសនានេះ រហូតដល់សេចក្តីស្លាប់បានមកដល់ពួកអ្នកខណៈដែលពួកអ្នកជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម) ទាំងខាងក្រៅនិងខាងក្នុងចិត្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល