សូរ៉ា 2 · ជូស 1

Al-Baqarah · 2:126

وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا بَلَدًا آمِنًا وَارْزُقْ أَهْلَهُ مِنَ الثَّمَرَاتِ مَنْ آمَنَ مِنْهُمْ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ قَالَ وَمَنْ كَفَرَ فَأُمَتِّعُهُ قَلِيلًا ثُمَّ أَضْطَرُّهُ إِلَىٰ عَذَابِ النَّارِ ۖ وَبِئْسَ الْمَصِيرُ

ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីមបានបួងសួង សុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យទឹកដីនេះ(ក្រុងម៉ាក្កះ) ជាកន្លែងមួយដែលមានសុវត្ថិភាព ព្រមទាំងផ្ដល់ផលានុផលគ្រប់ ប្រភេទដល់ប្រជាជននៅទីនេះដែលមានជំនឿលើអល់ឡោះ និង ថ្ងៃបរលោកក្នុងចំណោមពួកគេផងចុះ។ ទ្រង់បានមានបន្ទូលតប វិញថាៈ ចំពោះអ្នកដែលគ្មានជំនឿយើងនឹងទុកឱកាសឱ្យគេ សប្បាយរីករាយតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ បន្ទាប់មកយើង បង្ខំអ្នកនោះឱ្យទៅកាន់ទារុណកម្មនៃភ្លើងនរក ដែលជាកន្លែងវិល ត្រឡប់ដ៏អាក្រក់ជាទីបំផុត។

តាហ្វសៀរ

ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំ នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងទៅកាន់ម្ចាស់របស់គាត់ថាៈ ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឲ្យទឹកដីម៉ាក្កះក្លាយជាទឹកដីដែលមានសុខសន្តិភាពផងចុះ ដោយកុំឲ្យមានអ្នកណាម្នាក់ប៉ុនប៉ងធ្វើអាក្រក់នៅក្នុងទឹកដីនេះឲ្យសោះ។ សូមទ្រង់មេត្តាប្រទានលាភសក្ការៈដល់អ្នកដែលនៅទីនោះអំពីផលានុផលគ្រប់ប្រភេទ ហើយសូមទ្រង់មេត្តាប្រទាននូវលាភសក្ការៈជាពិសេសសម្រាប់តែអ្នកដែលមានជំនឿលើទ្រង់និងថ្ងៃបរលោកផងចុះ។ អល់ឡោះជាម្ចាស់បានមានបន្ទូលថាៈ ហើយចំពោះជនណាដែលបានប្រឆាំងក្នុងចំណោមពួកគេនោះ យើងនឹងផ្តល់ឲ្យគេនូវការសើយសុខនឹងលាភសក្ការៈបន្តិចបន្តួចនៅក្នុងលោកិយនេះ។ បន្ទាប់មកនៅថ្ងៃបរលោក គេនឹងចាប់ទាញពួកគេទាំងបង្ខំទៅកាន់ទណ្ឌកម្មភ្លើងនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតសម្រាប់ពួកគេនៅថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់