សូរ៉ា 2 · ជូស 1

Al-Baqarah · 2:125

وَإِذْ جَعَلْنَا الْبَيْتَ مَثَابَةً لِلنَّاسِ وَأَمْنًا وَاتَّخِذُوا مِنْ مَقَامِ إِبْرَاهِيمَ مُصَلًّى ۖ وَعَهِدْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ أَنْ طَهِّرَا بَيْتِيَ لِلطَّائِفِينَ وَالْعَاكِفِينَ وَالرُّكَّعِ السُّجُودِ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្កើត កាក់ហ្ពះជាទីកន្លែងជួបជុំសម្រាប់មនុស្សលោក និងជាកន្លែងមាន សុវត្ថិភាព។ ហើយចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីមជាកន្លែង សឡាត ហើយយើងបានបញ្ជាចំពោះអ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីលថាៈ ចូរអ្នកទាំងពីរសំអាតកាក់ហ្ពះរបស់យើងសម្រាប់បណ្ដាអ្នកតវ៉ាហ្វ និងបណ្ដាអ្នកអៀកទីកាហ្វ និងបណ្ដាអ្នករ៉ូកុ ស៊ូជូត។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះជាម្ចាស់បានបង្កើតពៃទុលហារ៉ម ជាកន្លែងដែលទាក់ចិត្តមនុស្សលោកឲ្យវិលត្រលប់ទៅរកវា។ រាល់ពេលដែលពួកគេចាកចេញអំពីវា(ពៃទុលហារ៉ម) ពួកគេតែងតែត្រលប់ទៅកាន់ទីនោះម្តងទៀត។ ហើយទ្រង់បានធ្វើឲ្យវាជាកន្លែងដែលមានសន្តិភាពសម្រាប់ពួកគេ ដោយគ្មានការបំពានទៅលើពួកគេឡើយនៅក្នុងវា។ ហើយទ្រង់បានមានបន្ទូលទៅកាន់មនុស្សលោកថាៈ ចូរពួកអ្នកយកម៉ាកមអ៊ីព្រហ៊ីម(កន្លែងដែលព្យាការីអ៊ីព្រហ៊ីមឈរក្នុងពេលដែលលោកសាងសង់កាក់ហ្ពះ)ធ្វើជាកន្លែងសឡាត(ថ្វាយបង្គំ)ចុះ។ ហើយយើង(អល់ឡោះ)បានផ្តែផ្តាំទៅចំពោះព្យាការីអ៊ីព្រហ៊ីមនិងកូនប្រុសរបស់គេ គឺព្យាការីអ៊ីស្មាអែល ឲ្យសម្អាតពៃទុលហារ៉មអំពីភាពកខ្វក់ និងពីរូបបដិមាទាំងឡាយ ហើយរៀបចំវា(ពៃទុលហារ៉ម)សម្រាប់អ្នកដែលមានបំណងចង់គោរពសក្ការៈនៅក្នុងវាដោយការតវ៉ាហ្វ(ដើរប្រទក្សិណ) អៀកទីកាហ្វ(តាំងសមាធិ) ការសឡាត(ថ្វាយបង្គំ) និងការគោរពសក្ការៈផ្សេងៗទៀត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់