សូរ៉ា 19 · ជូស 16
Maryam · 19:98
وَكَمْ أَهْلَكْنَا قَبْلَهُمْ مِنْ قَرْنٍ هَلْ تُحِسُّ مِنْهُمْ مِنْ أَحَدٍ أَوْ تَسْمَعُ لَهُمْ رِكْزًا
ហើយយើងបានបំផ្លាញអស់ជាច្រើនជំនាន់មកហើយមុន ពួកគេ(មូស្ហរីគីនម៉ាក្កះ) តើអ្នក(មូហាំម៉ាត់)ឃើញអ្នកណាម្នាក់ ក្នុងចំណោមពួកគេ ឬឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ?
តាហ្វសៀរ
ហើយមានប្រជាជាតិជាច្រើនដែលយើងបានបំផ្លាញពួកគេមុនក្រុមរបស់អ្នក។ ដូច្នេះនៅថ្ងៃនេះ តើអ្នក(មូហាំម៉ាត់)មានអារម្មណ៍អ្វីចំពោះនរណាម្នាក់ក្នុងចំណោមប្រជាជាតិទាំងនោះដែរឬទេ? ហើយតើអ្នកមានឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ? ជាការពិតណាស់ អ្វីដែលបានកើតឡើងចំពោះពួកគេ វាក៏អាចនឹងកើតឡើងចំពោះអ្នកផ្សេងទៀតផងដែរនៅពេលណាដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញតនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល