សូរ៉ា 19 · ជូស 16

Maryam · 19:97

فَإِنَّمَا يَسَّرْنَاهُ بِلِسَانِكَ لِتُبَشِّرَ بِهِ الْمُتَّقِينَ وَتُنْذِرَ بِهِ قَوْمًا لُدًّا

ដូចេ្នះ ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន) ជាភាសារបស់អ្នក(មូហាំម៉ាត់) ដើម្បីអ្នកនឹងផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ និងដាស់តឿនព្រមាន ដល់ក្រុមដែលពូកែឈ្លោះប្រកែកគ្នាតាមរយៈវា។

តាហ្វសៀរ

ដូច្នេះ ពិតប្រាកដណាស់ យើងបានសម្រួលគម្ពីរគួអាននេះ ដោយបានបញ្ចុះវាជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដើម្បីឲ្យអ្នកផ្ដល់ដំណឹងរីករាយតាមរយៈវា(គម្ពីរគួរអាន)ដល់បណ្ដាអ្នកដែលកោតខ្លាច ដែលពួកគេអនុវត្តតាមបទបញ្ជារបស់យើង(អល់ឡោះ) និងបានចៀសឆ្ងាយពីប្រការទាំងឡាយដែលយើងបានហាមឃាត់ និងដើម្បីឲ្យអ្នកដាស់តឿនព្រមានតាមរយៈវា(គម្ពីរគួរអាន)ដល់ក្រុមដែលពូកែឈ្លោះប្រកែកគ្នា និងពួកដែលក្អេងក្អាងមិនទទួលយកការពិត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់