សូរ៉ា 19 · ជូស 16

Maryam · 19:76

وَيَزِيدُ اللَّهُ الَّذِينَ اهْتَدَوْا هُدًى ۗ وَالْبَاقِيَاتُ الصَّالِحَاتُ خَيْرٌ عِنْدَ رَبِّكَ ثَوَابًا وَخَيْرٌ مَرَدًّا

ហើយអល់ឡោះនឹងបន្ថែមដល់បណ្ដាអ្នកដែលបានទទួល ការចង្អុលបង្ហាញនូវការចង្អុលបង្ហាញថែមទៀត។ ប៉ុន្ដែអំពើល្អដែល ស្ថិតនៅជានិរន្ដរ៍នោះ គឺល្អប្រសើរចំពោះម្ចាស់របស់អ្នកក្នុងការផ្ដល់ ផលបុណ្យនិងជាកន្លែងវិលត្រឡប់ដ៏ប្រពៃ។

តាហ្វសៀរ

ជាមួយនឹងការពន្យារពេលដល់ពួក(គ្មានជំនឿ)ទាំងនោះដើម្បីឲ្យពួកគេកាន់តែវង្វេងថែមទៀតនោះ អល់ឡោះជាម្ចាស់នឹងបន្ថែមដល់បណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញនោះនូវជំនឿនិងការគោរពប្រតិបត្តិថែមទៀត។ ហើយទង្វើកុសលដែលនាំទៅរកសុភមង្គលជានិរន្តរ៍នោះ គឺវាល្អប្រសើរបំផុតចំពោះម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្នុងការផ្តល់ការតបស្នង និងជាលទ្ធផលចុងក្រោយដ៏ប្រពៃ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់