សូរ៉ា 19 · ជូស 16
Maryam · 19:75
قُلْ مَنْ كَانَ فِي الضَّلَالَةِ فَلْيَمْدُدْ لَهُ الرَّحْمَٰنُ مَدًّا ۚ حَتَّىٰ إِذَا رَأَوْا مَا يُوعَدُونَ إِمَّا الْعَذَابَ وَإِمَّا السَّاعَةَ فَسَيَعْلَمُونَ مَنْ هُوَ شَرٌّ مَكَانًا وَأَضْعَفُ جُنْدًا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកណាហើយដែលស្ថិត ក្នុងភាពវងេ្វង គឺម្ចាស់មហាសប្បុរសនឹងពន្យារពេលឱ្យគេកាន់តែ វងេ្វងថែមទៀត រហូតដល់ពេលពួកគេបានឃើញនូវអ្វីដែលគេ (អល់ឡោះ)បានសន្យាជាមួយពួកគេ(ពួកគ្មានជំនឿ)អាចជា ទារុណកម្ម(នៅក្នុងលោកិយ) ឬនៅថ្ងៃបរលោក។ ដូចេ្នះ ពួកគេ នឹងដឹងថា អ្នកណាដែលស្ថិតនៅក្នុងសភាពអាក្រក់ និងមានកម្លាំង ពលំខ្សោយជាង។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ជនណាដែលធ្លាក់ទៅក្នុងភាពវង្វេងរបស់ខ្លួននោះ គឺ(អល់ឡោះ)ម្ចាស់មហាសប្បុរសនឺងពន្យារពេលដល់គេដើម្បីឲ្យគេកាន់តែវង្វេងថែមទៀត។ លុះដល់ពេលដែលពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវទណ្ឌកម្មដែលគេ(អ្នកនាំសារ)បានព្រមានពួកគេ(ពួកគ្មានជំនឿ) ដែអាចជាទណ្ឌកម្មភ្លាមៗនៅក្នុងលោកិយ ឬក៏ពន្យារពេលរហូតដល់ថ្ងៃបរលោកនោះ ពេលនោះ ពួកគេនឹងដឹងក្នុងពេលនោះ ថាតើអ្នកណាដែលស្ថិតនៅក្នុងសភាពអាក្រក់ និងមានអ្នកជួយតិចជាង? តើជាក្រុមរបស់ពួកគេ ឬក៏ជាក្រុមរបស់បណ្ដាអ្នកដែលមានជំនឿ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល