សូរ៉ា 19 · ជូស 16
Maryam · 19:69
ثُمَّ لَنَنْزِعَنَّ مِنْ كُلِّ شِيعَةٍ أَيُّهُمْ أَشَدُّ عَلَى الرَّحْمَٰنِ عِتِيًّا
បន្ទាប់មក យើងពិតជានឹងដកយកអ្នកណាដែលប្រឆាំង នឹងម្ចាស់មហាសប្បុរសខ្លាំងជាងគេពីគ្រប់ៗក្រុម(មកធ្វើទារុណកម្មមុនគេ)។
តាហ្វសៀរ
បន្ទាប់មក យើងពិតជានឹងដកយកអំពីក្រុមនីមួយៗក្នុងចំណោមក្រុមដែលវង្វេងទាំងនោះនូវអ្នកដែលប្រឆាំងខ្លាំងក្លាជាងគេបំផុតក្នុងចំណោមពួកគេ(យកមកធ្វើទណ្ឌកម្មមុនគេ) ដែលពួកគេ គឺជាមេដឹកនាំរបស់ពួកគេ(ពួកដែលវង្វេងទាំងនោះ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល