សូរ៉ា 19 · ជូស 16

Maryam · 19:68

فَوَرَبِّكَ لَنَحْشُرَنَّهُمْ وَالشَّيَاطِينَ ثُمَّ لَنُحْضِرَنَّهُمْ حَوْلَ جَهَنَّمَ جِثِيًّا

ហើយម្ចាស់របស់អ្នកបានស្បថថាៈ យើងនឹងប្រមូលផ្ដុំ ពួកគេទាំងនោះជាមួយពួកស្ហៃតន បន្ទាប់មកយើងនឹងនាំពួកគេ មកលុតជង្គង់នៅជុំវិញនរកជើហាន់ណាំ។

តាហ្វសៀរ

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានស្បថថាៈ ពិតប្រាកដណាស់ យើងនឹងបញ្ចេញពួកគេពីផ្នូររបស់ពួកទាំងនោះទៅកាន់ទីវាលប្រមូលផ្តុំរួមជាមួយនឹងពពួកស្ហៃតនរបស់ពួកគេដែលបានធ្វើឲ្យពួកគេឲ្យវង្វេង។ បន្ទាប់មក យើងនឹងនាំពួកគេទៅកាន់ទ្វារនរកជើហាន់ណាំដោយភាពអាម៉ាស់បំផុត ដោយពួកគេលត់ជង្គង់ចុះ(នៅក្នុងនរក)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់