សូរ៉ា 19 · ជូស 16

Maryam · 19:59

۞ فَخَلَفَ مِنْ بَعْدِهِمْ خَلْفٌ أَضَاعُوا الصَّلَاةَ وَاتَّبَعُوا الشَّهَوَاتِ ۖ فَسَوْفَ يَلْقَوْنَ غَيًّا

ហើយក្រោយមក មានមនុស្សមួយចំនួនបានបោះបង់ការ ប្រតិបត្ដិសឡាត និងបានធ្វើតាមតណ្ហាបន្ទាប់ពីពួកគេ(ណាពី)។ ដូចេ្នះ ពួកគេគង់តែជួបនឹងភាពវិនាសអន្ដរាយជាមិនខាន។

តាហ្វសៀរ

ក្រោយមក មានអ្នកមួយចំនួនដែលដើរតាមប្រការអាក្រក់និងប្រការវង្វេងបានមកដល់បន្ទាប់ពីបណ្ដាព្យាការីដែលត្រូវបានគេជ្រើសរើសទាំងនោះទៅ។ ពួកគេបានបោះបង់ការប្រតិបត្តិសឡាត ដោយពួកគេមិនបំពេញវា(ឲ្យបានពេញលេញ)ទៅតាមអ្វីដែលគេទាមទារនោះទេ ហើយពួកគេធ្វើអ្វីតាមទំនើងចិត្តខ្លួនឯង ដោយបានប្រព្រឹត្តអំពើបាបកម្ម ដូចជាការហ្ស៊ីណាជាដើម។ ដូច្នេះ ពួកគេគង់តែជួបនឹងប្រការអាក្រក់(ភាពវិនាសអន្តរាយ)និងការបរាជ័យនៅក្នុងនរកជើហាន់ណាំជាមិនខាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់