សូរ៉ា 19 · ជូស 16
Maryam · 19:58
أُولَٰئِكَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِمْ مِنَ النَّبِيِّينَ مِنْ ذُرِّيَّةِ آدَمَ وَمِمَّنْ حَمَلْنَا مَعَ نُوحٍ وَمِنْ ذُرِّيَّةِ إِبْرَاهِيمَ وَإِسْرَائِيلَ وَمِمَّنْ هَدَيْنَا وَاجْتَبَيْنَا ۚ إِذَا تُتْلَىٰ عَلَيْهِمْ آيَاتُ الرَّحْمَٰنِ خَرُّوا سُجَّدًا وَبُكِيًّا ۩
អ្នកទាំងនោះហើយដែលអល់ឡោះបានប្រទាននៀកម៉ាត់ ដល់ពួកគេឱ្យកើតជាណាពីក្នុងចំណោមកូនចៅអាដាំ និងអំពីបណ្ដា អ្នកដែលយើងបានសង្គ្រោះជាមួយនឹងនួហ និងកូនចៅអ៊ីព្រហ៊ីម និងអ៊ីស្រាអែល ហើយនិងអំពីបណ្ដាអ្នកដែលយើងបានចង្អុល បង្ហាញ និងបានជ្រើសរើស។ នៅពេលដែលមានគេសូត្រអាយ៉ាត់ៗ របស់ម្ចាស់មហាសប្បុរសឱ្យពួកគេស្ដាប់ ពួកគេបានក្រាបស៊ូជូត និងយំ(ដោយសារកោតខ្លាចអល់ឡោះ)។
តាហ្វសៀរ
បណ្តាព្យាការីទាំងឡាយដែលគេបានលើកឡើងនៅក្នុងជំពូកនេះ ដែលចាប់ផ្ដើមពីព្យាការីហ្សាការីយ៉ា និងបញ្ចប់ត្រឹមព្យាការីអ៊ិតទ្រីសនោះ អ្នកទាំងនោះគឺជាអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឧបការគុណដល់ពួកគេតាមរយៈ(ការផ្តល់ឲ្យពួកគេនូវ)ភាពជាព្យាការីក្នុងចំណោមកូនចៅអាហ្ទាំ និងក្នុងចំណោមកូនចៅរបស់អ្នកទាំងឡាយដែលយើងបានដឹកពួកគេនៅក្នុងសំពៅជាមួយនឹងព្យាការីនួហ និងក្នុងចំណោមកូនចៅរបស់ព្យាការីអ៊ីព្រហ៊ីម និងកូនចៅរបស់ព្យាការីយ៉ាក់កូប ហើយនិងក្នុងចំណោមអ្នកទាំងឡាយដែលយើងបានផ្ដល់នូវការចង្អុលបង្ហាញ(ដល់ពួកគេ)ទៅកាន់សាសនាឥស្លាម ហើយយើងបានជ្រើសរើសពួកគេ និងបានឲ្យពួកគេក្លាយទៅជាព្យាការី។ នៅពេលដែលពួកគេបានស្ដាប់ឮបណ្តាវាក្យខណ្ឌរបស់អល់ឡោះជាម្ចាស់ដែលគេសូត្រឲ្យពួកគេស្ដាប់នោះ គឺពួកគេក្រាបស៊ូជូតចំពោះអល់ឡោះដោយសម្រក់ទឹកភ្នែកព្រោះតែការកោតខ្លាចចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល