សូរ៉ា 19 · ជូស 16

Maryam · 19:34

ذَٰلِكَ عِيسَى ابْنُ مَرْيَمَ ۚ قَوْلَ الْحَقِّ الَّذِي فِيهِ يَمْتَرُونَ

ដំណើររឿងនោះគឺអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ។ វាគឺជា ពាក្យពិតដែលពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)មានការសង្ស័យ (ឬឈ្លោះប្រកែកគ្នា)ចំពោះវា។

តាហ្វសៀរ

អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ គេនោះហើយគឺជាព្យាការីអ៊ីសាកូនរបស់ម៉ារយ៉ាំ(យេស៊ូគ្រិស្តកូនរបស់នាងម៉ារី)។ ហើយពាក្យសំដីទាំងនេះ គឺជាសម្តីដែលពិត(ត្រឹមត្រូវ)នៅក្នុងរឿងរបស់ព្យាការីអ៊ីសា(យេស៊ូគ្រិស្ត)នេះ ពុំមែនអ្វីដែលពួកវង្វេងដែលជាពួកដែលមានការសង្ស័យនៅក្នុងរឿងរបស់អ៊ីសានោះនិយាយ ឬខ្វែងគំនិតគ្នាចំពោះវានោះទេ (អ្វីដែលពួកគេនិយាយ គឺមិនត្រឹមត្រូវនោះទេ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់