សូរ៉ា 19 · ជូស 16
Maryam · 19:33
وَالسَّلَامُ عَلَيَّ يَوْمَ وُلِدْتُ وَيَوْمَ أَمُوتُ وَيَوْمَ أُبْعَثُ حَيًّا
ហើយសូមសុខសន្ដិភាពកើតមានដល់ខ្ញុំ(អ៊ីសា) នៅថ្ងៃ ដែលគេបានប្រសូតខ្ញុំ និងនៅថ្ងៃដែលខ្ញុំស្លាប់ ហើយនិងនៅថ្ងៃដែល គេធ្វើឱ្យខ្ញុំរស់ឡើងវិញ(ថ្ងៃបរលោក)។
តាហ្វសៀរ
ហើយសូមឲ្យសុវត្ថិភាព(ចៀសផុត)ពីពួកស្ហៃតននិងបរិវារបស់វាកើតមានដល់ខ្ញុំ នៅថ្ងៃដែលខ្ញុំប្រសូត ថ្ងៃដែលខ្ញុំស្លាប់ និងនៅថ្ងៃដែលគេពង្រស់ខ្ញុំឲ្យរស់ឡើងវិញ គឺនៅថ្ងៃបរលោក ដោយកុំឲ្យពួកស្ហៃតនអាចធ្វើឲ្យខ្ញុំវង្វេងនៅក្នុងទីកន្លែងដ៏លំបាកទាំងបីនេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល